ប្លុកចែករំលែកផ្ទាល់ខ្លួន

Part 1: រៀនបង្កើតវេបសាយដោយមិនចាំបាច់ចេះសរសេរកូដ Create Your Website Without Coding

សម័យនេះទៅហើយ ការបង្កើតគេហទំព័រ (Website) មិនមែនជារឿងស្មុគស្មាញទៀតទេសម្រាប់អ្នកដែលចង់ បង្កើតវា ដោយមិនចាំបាច់ចេះសរសេរកម្មវិធី (Programming) ឬកូដ (Code) នោះទេ។ តែបើអ្នកចង់ស្វែងយល់កាន់តែស៊ីជម្រៅ អ្នកអាចសិក្សាកូដដែលទាក់ទងនឹងការបង្កើតវាក៏កាន់តែ ប្រសើរ តែវាទាមទារឲ្យអ្នកត្រូវអនុវត្តច្រើន និងចំណាយពេលវេលាយូរទៀត។

ទោះយ៉ាងណាក៏ដោយ បើអ្នកចង់បង្កើតគេហទំព័រ អ្នកមិនចាំបាច់សិក្សាកូដទាំងនោះទេ ព្រោះ យើងអាចប្រើប្រាស់កម្មវិធី (Content Management System – CMS) ផ្សេងៗដែលមិនទាមទារការសិក្សាយូរ និងមិនចំណាយលុយទៀត។ CMS គឺជាប្រព័ន្ធដែលអាចឲ្យអ្នកបង្កើតគេហទំព័រ ឬ ប្លុកដោយ ឥតគិត និងមិនត្រូវការចំណេះដឹងខាងសរសេរកូដ។ ក្នុងនោះមាន CMS ជាច្រើនដែលអ្នកអាចប្រើ ប្រាស់បានដូចជា WordPress, Blogger, Wix, Weebly, ។ល។ ដែលកម្មវិធីដែលពេញនិយមជាគេគឺ WordPress។ តាមគេហទំព័រ https://wordpress.org/ ផ្ទាល់បានឲ្យដឹងថា ៣៤% នៃគេហទំព័រទាំងអស់នៅលើពិភពលោក គឺបង្កើតឡើងដោយប្រើ CMS របស់ WordPress ដោយរាប់ចាប់តាំងពី ប្លុកធម្មតា រហូតគេហទំព័រធំៗ។ ដូចនេះមានន័យថា WordPress គឺជា CMS ដ៏ពេញនិយមមួយសម្រាប់បង្កើតប្លុក និងគេហទំព័រផ្សេងៗ។

ហេតុអ្វីបានជា WordPress ពេញនិយម? បើតាមបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំ ដែលខ្ញុំបានបង្កើត គេហទំព័រជាមួយ WordPress ច្រើនឆ្នាំកន្លងមកឃើញថា៖
​    ១. ជាឧបករណ៍ដែលងាយស្រួលមិនស្មុគស្មាញ ទោះជាអ្នកមិនចេះកូដសូម្បីតែមួយតួ (បើអ្នកចេះ ខ្លះៗកាន់តែប្រសើរ)
២. មានអ្នកប្រើប្រាស់ច្រើនដែលធ្វើឲ្យយើងងាយស្រួលក្នុងការស្វែងព័ត៌មានពេលមានចម្ងល់ និងមានអ្នកអភិវឌ្ឍន៍កម្មវិធីជាច្រើននៅទូទាំងពិភពលោក ដែលបង្កើត Theme ឬ Template (គឺជាគំរូគេហទំព័រដែលបង្កើតឡើងស្រាប់ដោយអ្នកជំនាញ ដែលយើងគ្រាន់តែយកមកតម្លើងក្នុង WordPress របស់យើង ដោយគ្រាន់តែកែកុនបន្តិចបន្តួច តាមការចង់បានរបស់យើង ដែល Theme ឬ Template មានទាំង Free និងបង់ថ្លៃ ភាកច្រើន ប្រហែល 59$ សម្រាប់ Thems ឬ Template លក្ខណៈអាជីព)
៣. មានសុវត្ថិភាពអាចទុកចិត្តបាន។ គ្មានគេហទំព័រណាមានសុវត្ថិភាព ១០០% នោះទេ បើសិន គេហទំព័រនោះក្លាយជាគោលដៅនៃការវាយប្រហារណាមួយ។

វាអាចនឹងមានចំណុចពិសេសផ្សេងជាច្រើនទៀត ដែលខ្ញុំជ្រើសរើស WordPress កន្លែងសម្រាប់បង្កើតគេហទំព័រ។

ដូចនេះកុំឲ្យខាតពេលយូរ តោះយើងចាប់ផ្ដើមទាំងអស់គ្នា។

១. ការត្រៀមផែនការក្នុងការបង្កើតគេហទំព័រ
​    ក. បង្កើតគេហទំព័រដោយឥតគិតថ្លៃ៖
នៅទីនេះខ្ញុំសំដៅដល់ការបង្កើតគេហទំព័រដែលយើងមិនចាំបាច់ទិញ Domain ឬ Hosting។ ជាមួយ WordPress យើងអាចបង្កើតគេហទំព័រដោយឥតគិតថ្លៃ តែយើងនឹងមិនបាន Domain (ជាឈ្មោះអាសយដ្ឋានរបស់យើងដូចជា www.bbc.com) តាមការចង់បានរបស់យើងទេ ដោយវានឹងភ្ជាប់ មកជាមួយនូវ Domain របស់ WordPress ឧ. www.myblog.wordpress.com និងទំហំផ្ទុក (Disk Space) មានដែនកំណត់ត្រឹមតែ 3GB តែប៉ុណ្ណោះ។

​         ដូចនេះ មុននឹងសម្រេចបង្កើតវាលោកអ្នកនឹងត្រូវគិតអំពីឈ្មោះ (Domain) ដែលអ្នកចង់បាន។ តែបើមិនចង់បាន Domain ដែលភ្ជាប់មកជាមួយ wordpress នោះទេ លោកអ្នកត្រូវតែទិញ Domain នៅក្រុមហ៊ុនណាមួយផ្សេងក៏បានដូចជា៖ GoddadyNamecheap, HostgatorHostingerBluehostHostmonter, …. ដែលក្រុមហ៊ុនទាំងនេះក៏មានផ្ដល់សេវា Hosting (កន្លែងដែលអ្នកត្រូវបង្ហោះគេហទំព័ររបស់អ្នក និងផ្ទុកទិន្នន័យគេហទំព័រ) ផងដែរ។ តែបើយើងបង្កើត Free  ជាមួយ WordPress យើងមិនចាំបាច់ ទិញ Domain និង Hosting នោះទេ គ្រាន់តែថា យើងនឹងមានពាក្យ WordPress នៅក្នុង Domain របស់យើង។

ឥឡូវ សន្មតថា អ្នកជ្រើសយកការបង្កើត ដោយឥតគិតថ្លៃជាមួយ WordPress! តោះចាប់ផ្ដើម៖

ក.១. wordpress.com និង wordpress.org

wordpress.com គឺជាកន្លែងដែលអាចចុះឈ្មោះបង្កើតគេហទំព័រទាំងដោយឥតគិតថ្លៃ និងគិតថ្លៃ តែនៅពេលនេះយើងនឹងជ្រើសយកកញ្ចប់ Free ។ សម្រាប់ wordpress.org គឺជាកន្លែងបណ្ដុំដោយ កម្មវិធី ដែលអ្នកអាច Download សម្រាប់ដាក់បញ្ចូលក្នុង CMS របស់អ្នក។

ចូលទៅកាន់ www.wordpress.com

Leave A Reply

Your email address will not be published.